ព័ត៌មានជាតិ

រថយន្ត សេរី ទំនើប ម៉ាក Rolls Royce មួយគ្រឿ បានបើកបរក្នុងល្បឿនលឿន បុកបុរស-នារីចំនួន៤នាក់ បណ្តាលឲ្យរងរបួសធ្ងន់

រថយន្ត សេរី ទំនើប ម៉ាក Rolls Royce មួយគ្រឿ បានបើកបរក្នុងល្បឿនលឿន បុកបុរស-នារីចំនួន៤នាក់ បើកបរ ម៉ូតូ ម៉ាកHONDA DREAM ចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំង៤នាក់ ហើយរថយន្តបន្តបើករត់គេចខ្លួនបាត់។

ហេតុការណ៍ នេះកេីតឡេីងនៅវេលាម៉ោង ១២ និង១៥ នាទី យប់ ឈានចូលថ្ងៃទី ២៣ ខែ ខែមិថុនា ឆ្នា២០២១នេះ ស្ថិត ត្រង់ ចំណុច ស្តុប ប៉េកាសេ តាមបណ្ដោយមហាវិថីព្រះមុនីវង្ស កែងផ្លូវព្រះអង្គឌួង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ក្រោយ ពេល កើតហេតុ កម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌជ្រោយចង្វារ តាមរកឃេីញហេីយរថយន្ត នៅក្នុងភូមិគ្រឹះមួយកន្លែងផ្ទះលេខ២៨២ ផ្លូវកែវចិន្តា ក្នុងសង្កាត់ជ្រោយចង្វារ តែសមត្ថកិច្ចកំពុងរងចាំគោលការណ៍ពីថ្នាក់លេី ដេីម្បីយកអ្នកបេីកបរ និងរថយន្តមកដោះស្រាយតាមនីតិវិធី ច្បាប់។

មតិយោបល់