លោកឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឈានទៅឃាត់ខ្លួនបុរសទាំង២នាក់បានហើយនៅថ្ងៃនេះ។
បើតាមលោកឧត្តមសេនីយ៍ឯក ជា ពៅ, បុគ្គលទាំងពីរនេះរួមមាន៖
ទី១៖ ឈ្មោះ ពិន នាត អាយុ២៨ឆ្នាំ រស់នៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង
ទី២៖ ឈ្មោះ ហូ ជីម អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង តែបច្ចុប្បន្នបុគ្គលទាំងពីរ កំពុងប្រកបមុខរបរនៅភ្នំពេញ។
ក្រោយការចាប់ខ្លួន បុគ្គលទាំង២នាក់នេះ កំពុងសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀតតាមនីតិវិធី៕
មតិយោបល់