ព័ត៌មានជាតិ

មុខសញ្ញាលួចគោ ១ក្បាល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល បានចុះបង្ក្រាបករណីចោរកម្ម (លួចគោ) នៅចំណុចភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង បង្ករឡើងដោយជនសង្ស័យ ១នាក់ឈ្មោះ ម៉ូត រ៉ាល់ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិសំណាងព្រះស្រី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង បាន ធ្វើសកម្មភាពលួចគោ០១ក្បាល របស់ជនរងគ្រោះឈ្មោះ ថន ប្រុស ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិតាខៀវ ឃុំអំពិលប្រាំដើម ស្រុកបវេល។ សមត្ថកិច្ចបានដកហូត គោមេ០១ក្បាល សម្បុរស ប្រគល់ជូនម្ចាស់ដើមវិញ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់