ក្រចេះ: នៅវេលាម៉ោង២០និង៣៥នាទីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ បុកគោយន្តកន្រ្តៃពីក្រោយ ស្របទិសគ្នា បណ្តាលឲ្យបុរស០២នាក់បងប្អូនស្លាប់ លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្ទឹងត្រែង) ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៦៤-៣៦៥ ស្ថិតនៅភូមិស្រែត្រែងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះគ្នា២នាក់ អ្នកបើកបរឈ្មោះ វាស ណាត ភេទប្រុស អាយុ ២៥ឆ្នាំ ខ្មែរ និងអ្នករួមដំណើរត្រូវជាបងឈ្មោះ វាស រុន ភេទប្រុស អាយុ៣០ឆ្នាំ ខ្មែរអ្នកទាំងពីរ មានទីលំនៅ ភូមិអូរកក់ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ធ្វើដំណើរពីទិសខាងជើង ទៅត្បូង ក្នុងស្ថានភាពស្រវឹងស្រា ទាំងពីរនាក់ ។ លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តកន្ត្រៃពីក្រោយ ដោយគោយន្តកន្ត្រៃ មិនស្គាល់អត្តសញ្ញាណ ក្រោយពេល កើតហេតុភ្លាមៗ បានបើករត់គេចខ្លួនបាត់ ចេញពីកន្លែងកើតហេតុ ។ ករណីនេះបណ្ដាល អោយ១-ឈ្មោះ វាស ណាត ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ វាស រុន ស្លាប់ពេលបញ្ជូនដល់ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ ។
ចំពោះសាកសពជនរងគ្រោះទាំងពីរនាក់ខាងលើ ត្រូវសមត្ថកិច្ចជំនាញបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូខូចខាតធ្ងន់មួយគ្រឿងយកមករក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលដំរី ៕
មតិយោបល់