ព័ត៌មានជាតិ

រថយន្តនីសាន់បើកឆ្លងផ្លូវជ្រុលទៅបុករថយន្តស្ដារិចពេញទំហឹង បណ្ដាលឲ្យជ្រុលទៅបុករថយន្ត ៣គ្រឿងទៀត រងការខាត

ភ្នំពេញ: កាលវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៥៩ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តនីសាន់ ពណ៌ត្រីអ៊ី ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ01 2.1032 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៩ បើកឆ្លងផ្លូវពីជើងទៅត្បូងបោះពួយយ៉ាងលឿន បានជ្រុលទៅបុករថយន្តស្តារិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A7247 បើកដោយបុរសម្នាក់ តាមបណ្ដោយផ្លូវកម្ពុជាក្រោមធ្វើដំណើរពីលិចទៅកើតពេញទំហឹង បណ្ដាលឲ្យរថយន្តនីសានីរេចង្កូតទៅបុករបាំងទ្រូងផ្លូវទៅមុខលែងរួច ចំណែករថយន្តស្តារិចរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករថយន្ត បីគ្រឿងទៀត ចតលើចិញ្ចើមផ្លូវពេញទំហឹងបណ្ដោលឲ្យរថយន្តទាំង ៤គ្រឿងរងការខូចខាតដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌ ចុះមកចំណុចកើតហេតុ បានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញក្រុង មកវាស់វែងយករថយន្តទាំង ៤គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់