កំពង់ចាមៈ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង០៤និង១៥នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តពីរគ្រឿង និងម៉ូតូមួយគ្រឿងបុកបន្តគ្នា បណ្តាលឲ្យក្មេងស្រីចំនួន០២នាក់ ម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ លើផ្លូវលេខ៧១ ត្រង់ចំណុចភូមិ១០មករា ឃុំតាបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញរថយន្តមួយគ្រឿង ម៉ាកអ៊ីស៊ុយស៊ុយ (រថយន្តដឹកស៊ីទែនប្រេងតេលា) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5938 បើកបរដោយឈ្មោះ ប៉ិច វិត ភេទប្រុស អាយុ ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បើកបរពីរត្បូងទៅជើង បានបុកប៉ះជាមួយម៉ូតូមួយគ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ អាង នីតា ភេទស្រី អាយុ ១៦ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្តិភាព) អ្នករួមដំណើរម្នាក់ឈ្មោះ សារ៉ន គីមឡាង ភេទស្រី អាយុ ១៤ឆ្នាំ ជាតិខ្មែរ (មិនពាក់មួកសុវត្តិភាព) អ្នកទាំងពីររស់នៅភូមិ៣៥ ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម បើកបរពីត្បូងទៅជើង ហើយមានរថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌សលាយប៉ៃតង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2135 អ្នកបើកបរឈ្មោះ សយ ចំរើន ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជប់ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបុកពីក្រោយរថយន្តម៉ាកអ៊ីស៊ុយស៊ុយ (ដឹកស៊ីទែនប្រេងតេលា) បើកបរពីត្បូងទៅជើង ។
មូលហេតុ៖ បណ្ដាមកពីអ្នកបើកបរម៉ូតូរអិលដួល រថយន្តដឹកស៊ីទែនប្រេងសាំង បុកកិនពីក្រោយ រួចរថយន្តម៉ាកហ៊ីយាន់ដាយបុកបន្ត និងមេឃកំពុងភ្លៀងខ្លាំង ។
ករណីនេះបណ្ដាលឱ្យស្លាប់មនុស្សម្នាក់និងរបួសម្នាក់៖ ១-ឈ្មោះ សារ៉ន គីមឡាង (ស្លាប់) អ្នករួមដំណើរឈ្មោះ អាង នីតា (របួសកម្រិតស្រាល) អ្នកបើកបរ ។ ខូចរថយន្ដចំនួន០២គ្រឿង (កម្រិតស្រាល) និង ម៉ូតូ ០១គ្រឿង (កម្រិតស្រាល) ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះដល់កន្លែងកើតហេតុ យកមធ្យោបាយរថយន្ត០២គ្រឿង និងម៉ូតូ០១គ្រឿង ទៅរក្សាទុក ជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីវិធីផ្លូវច្បាប់ ៕
មតិយោបល់