ទូកដឹកបន្លែមួយគ្រឿង ធ្លាយទុយោប្រេងប៉ះបំពង់ស៊ីម៉ាំង បណ្តាលឲ្យឆេះស្លាប់ម្នាក់ របួស៦នាក់

ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០និង២០ នាទីព្រឹក ស្ថិតនៅចំណុចចន្លោះពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានករណីអគ្គិភ័យឆេះទូកដឹកបន្លែចំនួន០១គ្រឿង ទំហំទទឹង ៣.៤ម៉ែត្រ បណ្តោយ ១៣ម៉ែត្រ ម៉ាស៊ីន១៣០ សេស ពណ៌ប្រផេះ ម្ចាស់ឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៦ ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

តាមការបំភ្លឺរបស់តៃកុងទូក៖ នៅលើទូកមានដឹកមនុស្សចំនួន១១នាក់ ស្រី០៥ នាក់ បានចេញដំណើពីផែសហគមន៍ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុងទៅផែ៥២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លុះដល់កន្លែងកើតហេតុ ម៉ាស៊ីនបានធ្លាយ ទុយោប្រេង ប៉ះនឹងបំពង់ស៊ីម៉ាំងម៉ាស៊ីនទូក បណ្តាលអោយមានភ្លើងឆាបឆេះ រួចលិចតែម្តង ។

ករណីនេះបង្កគ្រោះថ្នាក់ស្លាប់មនុស្យចំនួនម្នាក់ឈ្មោះ ហ៊ីង ស្រស់ ភេទស្រី អាយុ៥០ ឆ្នាំ រស់នៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង និងរងបួសចំនួន ០៦ នាក់ របួសធ្ងន់ចំនួនម្នាក់ ប្រុសតៃកុងទូក ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *