ព័ត៌មានជាតិ

សមត្ថកិច្ចនាំខ្លួនជនសង្ស័យ ៤នាក់ ដែលប្រើប្រាស់គ្រឿងញៀន យកមកអប់រំ និងធ្វើកិច្ចសន្យា

បាត់ដំបងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ដោយអនុវត្តតាម​បទបញ្ជារបស់លោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នគរ​បាលខេត្តបាត់ដំបងជាប់ជាប្រចាំ​ ក៏ដូចជា​ការណែនាំរបស់លោក​ឧត្តម​សេនីយ៍ត្រី​ ​កុយ​ ហៀង​ ស្នង
ការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃសុក្រ ទី​៣០ ខែ​កក្កដា​ ឆ្នាំ​២០២១​ វេលាម៉ោង១០.៥០នាទី​ លោក​វរសេនីយ៍ទោ​ សេង​ លុច​ អធិការនគរបាលស្រុកថ្មគោល​ បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន,​តាពូង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​គោកឃ្មុំ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល ចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ហាមឃាត់ខុសច្បាប់ ១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចក្រុមទី០២ ភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង​។
សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យ៤នាក់​ មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ជឿន សាវឿង​ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិទំពូងត្បូង​ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
២.ឈ្មោះ ឈួន តឿ​ ភេទប្រុស អាយុ ២០ឆ្នាំ​ មានទីលំនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣.ឈ្មោះ ភិន ផូ ភេទប្រុស អាយុ ៣៤ឆ្នាំ​ មានទីលំនៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។
៤.ឈ្មោះ កាន សឿ ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទំពូងជើង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
វត្ថុតាងចាប់យកបានរួមមានអំពូលទែម៉ូម៉ែត្រ​ ចំនួន១, ទូរសព្ទ័ដៃ ចំនួន១គ្រឿង, កាំបិតកែច្នៃ ចំនួន៤ដើម និងម៉ូតូ៣គ្រឿង។

សមត្ថកិច្ចជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយប្រគល់ឲ្យអាណាព្យាបាលយកទៅអប់រំបន្ត៕

មតិយោបល់