កោៈកុងៈ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤និង៣០នាទី មានករណីហិង្សាដោយចេតនា ត្រង់ចំណុចផែប្រមូលទិញផលនេសាទ ភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ជនសង្ស័យមានគ្នាពីរនាក់ប្រុស ។
១/មានឈ្មោះ សឿនណាត (ហៅដាំ)ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២/ឈ្មោះ ចំរើន កុសល់ (ហៅញាញ់) ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរកម្មករនេសាទ មានទីលំនៅ ភូមិ២ ឃុំប៉ាកខ្លង ខេត្តកោះកុង ។
មូលហេតុ៖ អ្នកទាំង២បានទាស់សំដីគ្នា ឈ្មោះ សឿន ណាត បានយកកាំបិតតាំងតោកាប់ទៅលើឈ្មោះ ចំរើន កុសល់ ត្រូវរបួសដៃខាងឆ្វេង ហើយ ឈ្មោះ ចំរើន កុសល់ បានរើសដំបងឈើជ្រុងទៅវាយចំថ្ងាសរបស់ សឿន ណាត ចំនួន២ដំបងបណ្តាលអោយបែកក្បាល ។
ករណីនេះ កម្លាំងជុំនាញកំពុងបំពេញសំណុមរឿង ដើម្បីបញ្ជូនទៅផែនព្រហ្មទណ្ឌខេត្តចាត់ការបន្ត៕
មតិយោបល់