ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន

ភ្នំពេញ: នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២និង០០នាទី កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ បានធ្វើការសហការជាមួយកម្លាំងការិយាល័យជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានចុះទៅដល់ទីតាំងផ្ទះជួលមួយកន្លែងស្ថិតនៅភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងដកហូតសម្ភារ:មួយចំនួនដូចជា៖
១.ឃាត់ជនសង្ស័យចំនួនម្នាក់ ឈ្មោះ កែវ ណារ៉ុង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ និងថ្នាំញៀនដែលមានការវេចខ្ចប់ដាក់សំបកកញ្ចប់តែ មានពណ៌ត្រួយចេកសញ្ញាផ្កាប្រាំចំនួន ៣ដុំ ។
២.ក្រាមពណ៌ថ្លាសខ្ចប់ក្នុងថង់ប្លាសិច១កញ្ចប់ ។
៣.ក្រាមពណ៌ថ្លាសវេចខ្ចប់ក្នុងសន្លឹកឆ្នោតកោស ។
៤.ជញ្ជីញអេឡិត្រូនិច ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ និងសម្ភារ:ដែលដកហូត យកទៅរក្សាទុកនៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ៕

មតិយោបល់