ភ្នំពេញៈ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២១ មានករណីឆ្លងចរន្តអគ្គិសនីទុស្សេខ្សែភ្លើង បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋមួយកន្លែង និងធ្លាក់ខ្សែភ្លើងមកក្រោម ប៉ះចំស៊ីក្លូជាច្រើនគ្រឿង ដែលបានចតនៅខាងក្រោមផ្ទះ បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ភ្លាមៗនោះ ខ្លះបានយកបំពង់ពន្លត់អគ្គិភ័យ និងទាញទុយោទឹកមកបាញ់ពន្លត់ភ្លើងបានទាន់ពេលវេលា មិនមានការឆេះរាលដាលបន្ត ដល់ផ្ទះពលរដ្ឋនៅក្បែរនោះ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ផងដែរ ស្ថិតតាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ៕
ព័ត៌មានជាតិ
មតិយោបល់