ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅក្រុង​ដូនកែវ និងស្រុកសំរោង

តាកែវៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមបទបញ្ជា និងការណែនាំចង្អុលបង្ហាញពីសំណាក់ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ បានធ្វើការបង្រ្កាបករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួនពីរករណីផ្សេងគ្នា។ ទី១-កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖
១-ឈ្មោះ ទិត្យ វង្សា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ(ជួញដូរ)។
២-ឈ្មោះ ណៃ វុទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិគោកឃ្មួង ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ (ប្រើប្រាស់)។ មានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០១និង១០នាទី ស្ថិតក្នុងភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៣កញ្ចប់តូច ដែលមានទម្ងន់៣,៧១ក្រាម(បីក្បៀសចិតសិបមួយក្រាម) ទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូចំនួនមួយគ្រឿងម៉ាកគុបជ្រុង ពាក់ស្លាកលេខ ភ្នំពេញ 1AH-8936។ ទី២- នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០៣ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង បានចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បង្រ្កាបឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់(ប្រុស) ដែលមានសាវតាជាតិដូចខាងក្រោម៖
១-ឈ្មោះ ផែង ចន្ធូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ(ជួញដូរ)។
វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទមេតំហ្វេតាមីន(ICE) ចំនួន០៦កញ្ចប់(តូច០៣កញ្ចប់ និងធំ០៣កញ្ចប់) ដែលមានទម្ងន់១៧,២០ក្រាម(ដប់ប្រាំពីរក្បៀសម្ភៃក្រាម) ទូរស័ព្ទចំនួន០១គ្រឿង និងជញ្ជីងថ្លឹងថ្នាំចំនួន០១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ៕

មតិយោបល់