ព័ត៌មានជាតិ

ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខមួយកន្លែងនៅសង្កាត់ត្រពាំងក្រសាំង ឃាត់ខ្លួនមេឆ្នោតម្នាក់

ភ្នំពេញៈ មេកន្ទុយលេខម្នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលពីលោកព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ បង្ក្រាបចាប់ឃាត់ខ្លួន និងដកហូត វត្ថុតាងជាច្រើនទៀត កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខW24 ផ្លូវបេតុង128K បុរីសែនសុខ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

បុរសមេកន្ទុយលេខត្រូវឃាត់ខ្លួនមានឈ្មោះ ម៉ៅ ចាន់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរលក់ដូរ និងកត់ឆ្នោតរស់នៅផ្ទះកើតហេតុខាងលើ។

ក្នុងកិច្ចប្រតិបត្តិការនេះ ក្រោមការសម្របសម្រួលពីលោក សេង ហ៊ាង ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ លោក ម៉ន វុធី អធិការរងដោយមានការចង្អុលបង្ហាញពីលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ មិនមែនជាលើកទីមួយទេក្នុងការចុះបង្រ្គាបបទល្មើសជារឿយៗលោកតែងតែឆ្មក់ចុះបង្រ្គាបមិនថា ពេលថ្ងៃ ឬពេលយប់នោះទេឲ្យតែមានបទល្មើស។

បើតាមសំដីពីមន្រ្តីនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋ ជុំវិញល្បែងស៊ីសង កត់ឆ្នោត រីកដុះដាល ជាច្រើនកន្លែង តាមផ្សារ តាមទីប្រជុំជន ទើបកម្លាំងជំនាញខណ្ឌស្រាវជ្រាវ តាមច្បាមចាប់ មេកន្ទុយលេខ ឃាត់ខ្លួនបានម្នាក់ នៅទីតាំងខាងលើ ដកហូតបាន វត្ថុតាង មានកុំព្យូទ័រលែបថប់មួយគ្រឿង កន្ទុយសន្លឹកឆ្នោត ជាច្រើនទៀត។

ក្រោយពីឃាត់ខ្លួនបានមេឆ្នោតខាងលើ បាននាំខ្លួនទៅសាកសួរនៅ ផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការទៅតាមនីតិវិធី៕

https://youtu.be/5bfnMV9OfCc

Untitled-1

មតិយោបល់