ព័ត៌មានជាតិ

ករណីឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះទូកុងតឺន័រ បណ្ដាលឲ្យខូចខាតសម្ភារៈមួយ និងបង្កការភ្ញាក់ផ្អើល នៅខណ្ឌមានជ័យ

ភ្នំពេញៈ នៅវេលាម៉ោង ១០និង២០នាទីយប់ ថ្ងៃអង្គារ ៩កើត ខែស្រាពណ៍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅផ្លូវ៦០ម៉ែត្រ ផ្ទះគ្មានលេខ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
– ម្ចាស់ឈ្មោះ: ប៊ិន ស៊ិនណារុង ភេទប្រុស អាយុ ៣៨ឆាំ្ន ។
– មុខរបរ: អ្នកគ្រប់គ្រង ។
– ប្រភេទសំណង់ៈ ផ្ទះទូកុងតឺន័រ (ទំហំ ០៤ម៉ែត្រ× ០៤ ម៉ែត្រ) ។
– ខូចខាតសម្ភារៈប្រើប្រាស់ក្នុងទូកុងតឺន័រអស់មួយចំនួន នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
– ស្លាប់ មនុស្ស : គ្មាន ។
– របួស មនុស្ស : គ្មាន ។

មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។

+រថយន្ដចេញអន្តរាគមន៍៖
– រថយន្តការិយាល័យអគ្គិភ័យចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤រថយន្ដ ស្មើនឹង ១៨ម៉ែត្រគូប ។
– រថយន្តក្រសួងមហាផ្ទៃចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២រថយន្ដ ស្មើនឹង ១២ម៉ែត្រគូប ។
– ពន្លត់ចប់នៅវេលាម៉ោង ១០និង៥០នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់