នៅថ្ងៃទី១៨ ខែសីហា ក្នុងសន្និសីទសារព័ត៌មានមួយ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនឆ្លើយតបទៅនឹងសំណួរមួយចំនួនស្តីអំពីសហរដ្ឋអាមេរិកនឹងដាក់ចេញ“របាយការណ៍ស្រាវជ្រាវស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដ” និងស្តីអំពីការដាក់សម្ពាធដល់អង្គការសុខភាពពិភពលោក(WHO)ក្នុងការដំណើរការ“ស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដជំហានទី២”ចំពោះប្រទេសចិនឱ្យឆាប់រហ័ស និងព្រមទាំងស្តីអំពីការសហការជាមួយសម្ព័ន្ធមិត្តដើម្បីជំរុញការស្រាវជ្រាវឯករាជ្យភាគីទី៣ក្នុងពេលវេលាចាំបាច់ក្រៅក្របខណ្ឌអង្គការWHO។
លោកបានលើកឡើងថា មន្រ្តីរដ្ឋាភិបាលអាមេរិកជាន់ខ្ពស់បានបញ្ជាក់ថា“ការស្រាវជ្រាវមិនមែនជាគោលដៅ តែជំរុញការស្រាវជ្រាវមានអត្ថន័យ” ប្រសិនបើពាក្យពេចន៍មួយនេះជាការពិត គឺជាការសារភាពរបស់អាមេរិកដោយខ្លួនឯងដែលធ្វើ“Presumption of Guilt”ដោយចេតនា។ អ្វីដែលអាមេរិកខ្វល់ខ្វាយមិនមែនជាភាពជាក់ស្តែងនិងការពិតនោះទេ គឺរបៀបនៃការបង្ខូចឈ្មោះលាបពណ៌លើចិន។ តើទង្វើចេតនាអាក្រក់ប្រើល្បិចកលលើនយោបាយរបស់អាមេរិកត្រូវបានលាតត្រដាងយ៉ាងច្បាស់ហើយមែនទេ?
ភាគីអាមេរិចចង់ប្រើម្សៅសាប៊ូបោកសម្លៀកបំពាក់មួយដបតូចមកធ្វើបាបប្រទេសដទៃ។ នេះមិនអាចបញ្ឆោតពីក្រសែភ្នែកពិភពលោកបានទេ បែរជាធ្វើឱ្យគេឯងរឹតតែសង្ស័យកាន់តែច្រើនឡើងៗ អាមេរិកប្រើកលល្បិចលាបពណ៌បង្ខូចឈ្មោះចិន។ មែនឬមិនមែនចង់បង្វែរការយកចិត្តទុកដាក់សង្ស័យរបស់សហគមន៍អន្តរជាតិលើបញ្ហាមន្ទីរពិសោធន៍ជីវសាស្រ្ត Fort Detrick សហរដ្ឋអាមេរិក? តើអាមេរិកចង់លាក់បាំងអ្វី?
អាមេរិកក្រៅពីលាក់បាំង Fort Detrick យ៉ាងប្រុងប្រយ័ត្ន ក៏បានបង្កើតមន្ទីរពិសោធន៍ជីវសាស្រ្តជាង២០០កន្លែងនៅជុំវិញពិភពលោកផងដែរ ដើម្បីអនុវត្តសកម្មភាពយោធានីយកម្មជីវសាស្រ្តក្រោមឈ្មោះផ្សេងៗគ្នា។ ទីកន្លែងនៃមន្ទីរពិសោធន៍របស់អាមេរិកតែងតែជាទីតាំងដែលផ្ទុះឡើងនូវមេរោគPlague ជំងឺAnthrax និងជំងឺMERS (Middle East respiratory syndrome)ជាដើម។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឱ្យដឹងថា នៅឆ្នាំ២០១៩យោធាអាមេរិកបាននាំយកជំងឺវីរុសកូវីដទៅកាន់អឺរ៉ុប
តាមរយៈគម្រោងឈាមរបស់ពួកគេ។ អ្នកស្ម័គ្រចិត្តស៊ីវិលដែលបានចូលទៅកាន់មូលដ្ឋានទ័ពអាមេរិកនៅអ៊ីតាលីក្នុងខែសីហាឆ្នាំ២០១៩បានក្លាយជាជនរងគ្រោះដំបូងបំផុត។ តើអាមេរិកគួរបកស្រាយយ៉ាងមិចចំពោះបញ្ហាទាំងនេះ?
ភាគីចិនតែងគាំទ្រ នឹងបន្តចូលរួមក្នុងកិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសកូវីដតាមបែបវិទ្យាសាស្រ្ត បានអញ្ជើញអង្គការWHOមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិនចំនួនពីរលើកដើម្បីធ្វើការស្រាវជ្រាវរួមគ្នា ហើយបានសន្និដ្ឋានយ៉ាងច្បាស់តាមបែបវិទ្យសាស្រ្ត ក្លាយជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចការស្វែងរកប្រភពដើមនៃជំងឺវីរុសជូនសកលលោក។ យើងប្រឆាំងដាច់ខាតចំពោះទង្វើដែលយកបញ្ហានេះមកធ្វើនយោបាយូនីយកម្ម។ ទោះបីជាអាមេរិកព្យាយាមលាបពណ៌ប្រើល្បិចកលក៏ដោយ នៅតែមិនអាចបំបាត់ការសង្ស័យរបស់សហគមន៍អន្តរជាតិអំពីមន្ទីរពិសោធន៍ជីវសាស្រ្តរបស់សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកបានដែរ។ ប្រសិនបើអាមេរិកមិនធ្លាប់ប្រព្រឹត្តរឿងទាំងនេះ គួរតែអញ្ជើញអង្គការWHOទៅប្រទេសខ្លួនដើម្បីស្រាវជ្រាវពីប្រភពដើមនៃជំងឺវីរុស ជាពិសេសនៅFort Detrick និងសាកលវិទ្យាល័យ North Carolina។ នេះទើបជាភាពស្មោះត្រង់និងអាកប្បកិរិយាដែលគួរមានសម្រាប់ប្រទេសដែលយកចិត្តទុកដាក់ស្វែងរកប្រភពដើមនៃជំងឺវីរុស៕
ប្រភព៖ ស្ថានទូតចិនប្រចាំកម្ពុជា
មតិយោបល់