-

បង្ក្រាបករណីជួញដូរ​ និងប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់

កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ​២០២១ វេលាម៉ោង១២ និង៣០នាទី​​ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ និងប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ០១ករណី​ ឃាត់ខ្លួនជនសង្ស័យបានចំនួន ១៤នាក់ (ស្រី ០១នាក់) ស្ថិតនៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទី១១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

ក្នុងកិច្ចប្រតិបត្តិការនេះ សម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់៖ ១-ឈ្មោះ ខូយ ប៊ុនលាន ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ២-ឈ្មោះ ស៊ន សុភា ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ៣-ឈ្មោះ ស៊ន សុខលាភ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិទី១៤ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ៤-ឈ្មោះ អេល មូសាលី ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិរកាលើ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៥-ឈ្មោះ ជា ចន្ធូ ភេទស្រី អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៦-ឈ្មោះ តាំង សុខឧត្តម ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងម៉ូតូ ទីលំនៅភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ៧-ឈ្មោះ តៃ ម៉េងអ៊ាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងទង មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ៨-ឈ្មោះ ជាប វីរ: ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិកោះដាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ៩-ឈ្មោះ ហ៊ាន់ សាវិត ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងឡាន មានទីលំនៅភូមិព្រែកជីក សង្កាត់សំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម។ ១០-ឈ្មោះ អ៉ី វីន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ នេសាទមានទីលំនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ១១-ឈ្មោះ ក្រូច ចម្រើន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះប៉ែន(គ) ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ ១២-ឈ្មោះ លីម សូនី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ ១៣-ឈ្មោះ លីម រ៉សេត ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិទី៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ១៤-ឈ្មោះ នី ដែត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិទី២ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ជនសង្ស័យទាំង ១៤នាក់ខាងលើ បានធ្វើតេស្តសំណាកកូវីដ-១៩ ជាលទ្ធផល (អវិជ្ជមាន) ។

វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន ១៨គ្រឿង, ម៉ូតូចំនួន ០៧គ្រឿង និងរថយន្ដចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំមកការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់