ព័ត៌មានជាតិ

ម៉ូតូបុកគ្នាខ្ទាតត្រូវរថយន្ត បណ្តាលឲ្យរងការខូចខាតទាំង០៣គ្រឿង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលម៉ូតូ២គ្រឿងបុកគ្នារួចខ្ទាតត្រូវរថយន្ត បណ្តាលឲ្យរងការខូចខាតទាំង៣ភាគី បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៨និង១០នាទីព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ស្វាយរៀង 1Q-5265 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច រហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់ដូចគ្នា បានជិះម៉ូតូឌ្រីមសង់ឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AF-3562 ដែលបើកបរឆ្លងផ្លូវពីត្បូងទៅជើង ដោយវាក់អើបានបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទាតត្រូវរថយន្តហាយប្រីតមួយគ្រឿងទៀត ដែលបើកបរទិសដៅពីជើងទៅត្បូង បណ្តាលឲ្យរងការខូចខាតទាំង៣គ្រឿងតែម្តង ។

ក្រោយកើតហេតុអាជ្ញាធរ មានសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែងកើតហេតុ ដើម្បីឲ្យភាគីទាំង៣ ធ្វើការសម្របសម្រួលគ្នា បន្ទាប់ពីការសម្របសម្រួលគ្នារួច ទើបទាំង៣ភាគីព្រមបញ្ចប់រឿង នៅនឹងកន្លែងព្រោះមិនចង់វែងឆ្ងាយទាំងអស់គ្នា ៕

មតិយោបល់