ព័ត៌មានជាតិ

រថយន្តបែនដឹកដីមួយគ្រឿងបើកបត់កៀរម៉ូតូហុងដាគុបជ្រុង រងរបួសធ្ងន់នារីម្នាក់

ភ្នំពេញៈ រថយន្តបែនដឹកដីមួយគ្រឿងបើកបត់កៀរម៉ូតូហុងដាគុបជ្រុងមួយគ្រឿងបណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨នាទីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តុបផ្លូវជាតិលេខ៦អា កែងមហាវិថីឈ្នះឈ្នះ ក្នុងភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុញេឃើញរថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3F-4437 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អាក្នុងទិសដៅពីជើងទៅត្បូងស្របពេលនោះគេឃើញស្ត្រីម្នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្តាល 1S-9157 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៦អាបើកបរពីមុខរថយន្តស្របទិសគ្ នាខណៈពេលមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកដីបង្កបានបើកបត់ស្ដាំដៃចូលមហាវិថីឈ្នះឈ្នះហើយបានកៀរម៉ូតូដួលបោកទៅនឹងថ្នល់បណ្តាលឱ្យនារីម្នាក់រងរបួសធ្ងន់។

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចជំនាញខណ្ឌជ្រោយចង្វារនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋាបាលបាក់ខែងបានមកដល់ទីតាំងកន្លែងកើតហេតុបានហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះបន្ទាន់នៅគ្លីនិកឯកជនមួយកន្លែងចំណែករថយន្តនិងអ្នកបើកបររថយន្តហើយម៉ូតូរងគ្រោះត្រូវបានបញ្ជូនទៅផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់