ឧត្តរមានជ័យៈ ថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២និង០០នាទី មានករណីអគ្គិភ័យភ្លើងឆេះផ្ទះកើតឡើងចំនួន០១លើក នៅចំណុចភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្ត ឧត្តរមានជ័យ ។
ជនរងគ្រោះឈ្មោះ វ៉ាន់ គឹមសាន្ត អាយុ ៣២ ឆ្នាំ និងប្រពន្ធឈ្មោះ អៀម យ៉យ អាយុ ២៧ ឆ្នាំ រងគ្រោះឆេះខូចខាតទាំងស្រុង ផ្ទះ ០១ខ្នង ទំហំ ៥x៦ម៉ែត្រ សាងសង់ពីឈើប្រក់ស័ង្កសី និងសំភារ:ប្រើប្រាស់ មួយចំនួន ។
មូលហេតុ៖ បណ្តាលមកពីទុស្សេអាគុយសូឡា ៕


មតិយោបល់