ព័ត៌មានជាតិ

បង្ក្រាបទីតាំងខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ឃាត់ខ្លួន១៧នាក់ ករណីល្មើសវិធានការរដ្ឋបាល

កំពត: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២១និង៣០នាទី កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងកំពត បានចុះបង្ក្រាបករណីល្មើសនឹងបំរាមវិធានការរបស់រដ្ឋបាលខេត្តកំពត និងក្រសួងសុខាភិបាល ប្រព្រឹត្តនៅខារ៉ាអូខេ និងភោជនីយដ្ឋាន ហាន់នី ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ពៅ ធូ ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នកគ្រប់គ្រង ដែលបានបើកឲ្យដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេ ចំនួន២បន្ទប់ ។

បើតាមការបញ្ជាក់របស់សមត្ថកិច្ច ដែលសារព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបាន៖ កម្លាំងនគរបាលបានឃាត់ខ្លួន មនុស្សចំនួន១៧នាក់ (ស្រី ៥នាក់) រួមមាន ៖

១-ឈ្មោះ ពៅ ធូ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីស្នាក់នៅភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជាអ្នកគ្រប់គ្រង) ។ ២-ឈ្មោះ ជាន ជាតិ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជាសន្តិសុខ) ។ ៣-ឈ្មោះ កែ គន្ធា ភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។ ៤-ឈ្មោះ សុន សោភ័ណ្ឌ ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។ ៥-ឈ្មោះ យ៉ែម ស៊ាន់ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។ ៦-ឈ្មោះ សន ស្រីពេជ្រ ភេទស្រី អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។ ៧-ឈ្មោះ កែវ សុភ័ណ្ឌ ភេទស្រី អាយុ ៣៣ឆ្នាំ ស្នាក់នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជានារីបំរើខារ៉ាអូខេ) ។ ៨-ឈ្មោះ ហេង លី ភេទ ប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅភូមិចុងថ្នល់ ឃុំស្រែអំបិល ស្រុកបុទុមសាគរ ខេត្តកោ:កុង (ជាភ្ញៀវ) ។ ៩-ឈ្មោះ ញ៉ាញ់ ឆៀក ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោ:កុង (ជាភ្ញៀវ) ។ ១០-ឈ្មោះ យេត វៃ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោ:កុង (ជាភ្ញៀវ) ។ ១១-ឈ្មោះ ហៃ សុវណ្ណនៃ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឈើត្រេះ ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោ:កុង (ជាភ្ញៀវ) ។ ១២-ឈ្មោះ អ៊ិន នា ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិអន្លុងគគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៣- ឈ្មោះ ញេប វិបុល ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៤- ឈ្មោញ អ៊ិន សីហា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត (ជាភ្ញៀវ) ។ ១៥- ឈ្មោះ លី សូហ្វ៊ី ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។ ១៦- ឈ្មោះ កាទី សុគ្រី ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិ២ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ (ជាភ្ញៀវ) ។ ១៧-ឈ្មោះ ម៉ាត់ គីហ្វារី ភេទប្រុស អាយុ៣៥ឆ្នាំ ភូមិដីទំនាប ឃុំត្រពាំងរូង ខេត្តកោះកុង (ជាភ្ញៀវ) ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញបាននឹងកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់