កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែសីហា វេលាម៉ោង ៨និង៣០នាទី មានករណីធ្វើអោយខូចខាតដោយចេតនា(គប់ដំបូលផ្ទះ) ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ឃាន ហៀង ភេទប្រុស អាយុ ៧៤ឆ្នាំ មានទីលំនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ។
ជនសង្ស័យឈ្មោះ រ៉ន សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅ ភូមិដើមឬស ឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖ ដុំថ្មចំនួន ៣ដុំ។
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១០និង០០នាទី ជនសង្ស័យបានយកដុំថ្មគប់មកលើដំបូលផ្ទះរបស់ជនរងគ្រោះជាច្រើនដង បណ្ដាលឲ្យធ្លុះដំបូលសង្ក័សីជាច្រើនកន្លែង រួចជនសង្ស័យបានចូលទៅក្នុងផ្ទះរបស់ខ្លូនបាត់ទៅ។ លុះដល់ថ្ងៃទីខែឆ្នាំកើតហេតុខាងលើ វេលា ៨និង៣០នាទី ជនសង្ស័យបានយកដុំថ្មមួយដុំគប់មកលើដំបូលផ្ទះរបស់ជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានចេញមកក្រៅផ្ទះហើយស្រែកសួរថា ”អ្នកណាគប់ដំបូលផ្ទះអញ“ ពេលនោះជនសង្ស័យបានចេញពីក្នុងផ្ទះហើយស្រែកថា អញជាអ្នកគប់“ រួចក៏ស្ទុះចេញមកចេញមករកវាយជនរងគ្រោះ តែត្រូវម្តាយរស់ជនសង្ស័យឃាត់ ភ្លាមនោះជនរងគ្រោះបានតេទូរស័ព្ទប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឬស ដើម្បីជួយអន្តរាគមន៍ ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឬស បានចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋានស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំនុំរឿងតាមនីតិវិធី៕
មតិយោបល់