ព័ត៌មានជាតិ

ស្រវឹងស្រាបើករថយន្តកាម៉ារីបាឡែន ក្នុងល្បឿនលឿនជ្រុលបុកទ្វារនិងរបងផ្ទះពលរដ្ឋ បណ្តាលឲ្យបាក់រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០១និង១៥នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសស្រវឹងស្រាម្នាក់ បើករថយន្តកាម៉ារីបាឡែន មួយគ្រឿងក្នុងល្បឿនលឿន ជ្រុលបុកទ្វារនិងរបងផ្ទះពលរដ្ឋ បណ្តាលឲ្យរងការខូចខាត
ស្ថិតតាមបណ្ដោយផ្លូវសាលាជាស៊ីម សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រា បើកបររថយន្តកាម៉ារីបាឡែន ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខកណ្តាល 2A-8766 ធ្វើដំណើរតាមបណ្ដោយផ្លូវសាលាជាស៊ីម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកទ្វារនិងរបងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យបាក់ជាច្រើនកង់ ចំណែករថយន្តបង្កហេតុ បានរងការខូចខាតមួយកំណាត់មុខស្ទើទាំងស្រុង ។

នៅក្រោយពេលកើតហេតុភាគីទាំង២សម្រួលគ្នាមិនត្រូវ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ទៅតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់