យ៉ាងហោចណាស់ ដេប៉ូប្រេងឥន្ធនៈចំនួន១ ក្នុងចំណោម៦ទីតាំង ត្រូវបានរកឃើញភាពមិនអនុលោម

ស្វាយរៀង: យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តស្វាយរៀង បានចុះត្រួតពិនិត្យដេប៉ូប្រេងឥន្ធន:បានចំនួន៦ ទីតាំង ក្នុងនោះក៏បានរកឃើញ ភាពមិនអនុលោម ចំនួន ១ ទីតាំង និងបានធ្វើការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ លើម្ចាស់ដេប៉ូនោះផងដែរ ៕

មតិយោបល់