ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ករណីប៉ុនប៉ងឆ្កឹះទ្វារផ្ទះលួចមិនបានសម្រេច

ភ្នំពេញ: ករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (ឆ្កឹះទ្វារផ្ទះមិនបានសម្រេច) នៅចំណុចផ្ទះលេខបេ១៣ ផ្លូវ៤២ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៣និង២០នាទីទៀបភ្លឺ។

ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់៖
១-ឈ្មោះ ស៊ុម សុភ័ក្ត្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជ្រៃកោង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
២-ឈ្មោះ ប៊ន សីហា ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។
៣-ឈ្មោះ រ៉េត ពេជ្រ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

ជនរងគ្រោះឈ្មោះ គន់ ផាន្នី ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ បុគ្គលិកអចលនទ្រព្យ ស្នាក់នៅផ្ទះលេខបេ១៣ ភូមិត្រពាំងពោធិ៍ សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សម្ភារ:បន្សល់ទុក៖
-ម៉ូតូចំនួន ២គ្រឿង(ម៉ាកហុងដាC125 ស៊េរី០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-2824 និងម៉ាក zoomer x ស៊េរី០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1GO-0007។
-ដែកលួសកែច្នៃចំនួន ០២។
-ដែកកែច្នៃចុងស្រួចចំនួន០១។
-ទួល្វីសដងជ័រពណ៌លឿងចំនួន០១។
-ដង្កៀបដងជ័រពណ៌ក្រហមចំនួន០១។
-សោលេខ១០ ចំនួន០១។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់