ភ្នំពេញ: នៅវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៦នេះ ស្ថិតផ្លូវ៣០មក្រុមទី៣ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ បើកម៉ូតូលឿនហួសកំណត់ បណ្តាលឲ្យដួលបែកក្បាលហូរឈាមលៀនគ្រាប់ភ្នែក ជនរងគ្រោះមាន ឈ្មោះ ហេង បាត់លីម អាយុ ២៣ឆ្នាំ មានទីលំនៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករាជធានីភ្នំពេញ ជនរងគ្រោះមានមុខរបរជាកម្មកររោងចក្រ។
ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ចូន ទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាល៕
មតិយោបល់