ពួកអ្នកផលិតរថយន្តរបស់ចិន បានផលិតរថយន្តដែលប្រើថាមពលថ្មីៗ កើនឡើង១១ដង នៅក្នុងខែសីហា ២០១៤ ច្រើនជាងកាលពីខែសីហា ២០១៣ ដោយរដ្ឋាភិបាលចិន បានអនុវត្តន៍ ជាបន្តទៀតនូវនយោបាយជួយទ្រទ្រង់ដល់វិស័យនេះ ។
ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន បានប្រកាសឱ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ពួកអ្នកផលិតរថយន្ត បានផលិតរថយន្ត បៃតងសរុបទាំង អស់ ៥.១៩១គ្រឿង កាលពី ខែកន្លងមកនេះ ។
ក្នុងអំឡុងពេល ៨ ខែដំបូងនេះ ការផលិតរថយន្តបៃតង បានកើនឡើងជាង ៤ដង គឺកើន ឡើងដល់ ៣១.១៣៧គ្រឿង ។
ពីខែមករា ដល់ ខែសីហា ការផលិតរថយន្តប្រើអគ្គិសនី បានកើនឡើងជាពិសេសជិត ៧០០% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០១៣ កើនឡើងដល់ ១៦.២៧៦ គ្រឿង ក្នុងខណៈពេលដែលការផលិតរថយន្ត កូនកាត់ បានកើនឡើង ១.២០០% គឺបានកើនឡើង ដល់ ៦.៦២១គ្រឿង ។
ក្នុងខែកក្កដា រដ្ឋាភិបាលចិនបានប្រកាសឱ្យដឹងថាៈ បណ្តារថយន្តដែល ប្រើប្រាស់ ថាមពលថ្មីៗ នឹងត្រូវរួចពន្ធក្នុងការទិញ ១០% ចាប់ពីថ្ងៃទី ១កញ្ញា ២០១៤ តទៅ និងការរួចពន្ធនេះនឹង អនុវត្តន៍រហូតដល់ ចុងឆ្នាំ ២០១៧ ។
ប៉ុន្តែរថយន្តបៃតង តំណាងឱ្យត្រឹមតែ សមាមាត្រដ៏ខ្សោយបំផុត បើប្រៀបធៀបទៅនឹង ការផលិតរថយន្តរបស់ជាតិ ។ក្នុងអំឡុងពេល៧ ខែដំបូងនេះប្រទេសចិន បានផលិតរថយន្ត ១៣,៣លានគ្រឿងនេះបើតាមការឱ្យដឹងរបស់សមាគមអ្នកផលិតរថយន្តរបស់ចិន៕
មតិយោបល់