ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានចិន Huawei បានឈានជើងចូលទីផ្សារនៃប្រទេសនេប៉ាល់ជាផ្លូវការ នៅថ្ងៃអង្គារ ទី០៤ខែកុម្ភៈ ម្សិលមិញនេះ។
តំណាងក្រុមហ៊ុន Huawei លោក Li Ji បានថ្លែងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះបាន សហការជាមួយនឹង Nepal Telecom (ក្រុមហ៊ុនផ្ដល់សេវាកម្មទូរគមនាគមន៍គ្រប់គ្រងដោយរដ្ឋ) ក្នុងភាពជាដៃគូ ដើម្បីនាំមកនូវសក្ដានុពល និងការផ្លាស់ប្ដូរជាវិជ្ជមានសម្រាប់ប្រជាជននេប៉ាល់។
លោក Wu Chuntai មន្ត្រីទូតចិនប្រចាំនៅប្រទេសនេប៉ាល់បានថ្លែងឲ្យដឹងថា “កិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន Huawei និងក្រុមហ៊ុនទូរគមនាគមន៏នេប៉ាល់ នឹង នាំមកនូវ អត្ថប្រយោជន៍ ដល់អ្នកប្រើប្រាសទូរគមនាគមន៍ ក៏ដូចជាការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រទេសនេប៉ាល់កើនឡើងផងដែរ”។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei បានពង្រីកទីផ្សារបស់ខ្លួនទៅលើវិស័យទូរគមនាគមន៍បានប្រមាណជា ១៤០ប្រទេស នៅជុំវិញពិភពលោក ដោយបានផ្ដល់ឱកាសការងារដល់មនុស្សជាច្រើន ហើយការិយាល័យថ្មីនៅក្នុងប្រទេសនេប៉ាល់នេះ នឹងផ្ដល់ការងារចំនួន ២០០នាក់៕
មតិយោបល់