ព័ត៌មានជាតិ

ជនជាតិបរទេសចាក់សម្លាប់បងប្អូនឯង ក្នុងករណីហិង្សា បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង០៧និង៣៨នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ជនជាតិបរទេសចាក់សម្លាប់បងប្អូនឯង ករណីហិង្សាក្នុងគ្រួសារ បណ្តាលឲ្យស្លាប់០២នាក់ របួសធ្ងន់ម្នាក់ ត្រង់ចំណុចអគារខុនដូរលេខ២៥ ភូមិ8 ក្រុម25 ផ្លូវលេខ103 សង្កាត់បឹងត្របែក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១-ឈ្មោះ jerry cervanez ភេទប្រុសអាយុ ៤៣ឆ្នាំ មុខរបរទីផ្សារពាណិជ្ជកម្មអនឡាញ ស្នាក់នៅកន្លែងកើតហេតុ។
ជនរងគ្រោះទី២-ឈ្មោះ Grae vabes ceevanez ស្រីអាយុ៤១ ឆ្នាំ មុខរបរទីផ្សារអនឡាញ ស្នាក់នៅកកន្លែងកើតហេតុ។
ជនសង្ស័យឈ្មោះ vun yabes ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរម្ចាស់ទីតាំងកើតហេតុ (រងរបួសធ្ងន់) បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យមជ្ឈមណ្ឌុលអន្តរជាតិខេម៉ាផ្លូវ294 សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ។ ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ បានយកសំណាកលើជនរងគ្រោះ នឹងជនសង្ស័យលទ្ធផលអវិជ្ជមានកូវីត១៩ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំហានដំបូង គឺជាករណីហិង្សាក្នុងគ្រួសារ ព្រោះជនរងគ្រោះនឹងជនសង្ស័យត្រូវជាបងប្អូននឹងគ្នា បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត ៕

មតិយោបល់