ព័ត៌មានជាតិ

យន្ដហោះចម្បាំងអ៉ីស្រាអែល វាយប្រហារលើមូលដ្ឋានក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា

(ហ្សេរុយសាឡឹម)៖ យន្ដហោះចម្បាំងរបស់អ៉ីស្រាអែល បានបើកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងជាច្រើនកន្លែង របស់ក្រុមហាម៉ាស់ ក្នុងតំបន់ហ្កាហ្សា ដែនដីប៉ាឡេស្ទីន ជាការសងសឹកទៅនឹងគ្រាប់រ៉ុក្កែត ដែលត្រូវបានគេចាញ់ចូលមកក្នុងទឹកដីអ៉ីស្រាអែល កាលពីល្ងាចថ្ងៃសុក្រ សប្ដាហ៍។

នៅក្នុងសារមួយបង្ហោះលើ Twiiter នៅថ្ងៃសៅរ៍នេះ អ្នកនាំពាក្យយោធាអ៉ីស្រាអែលម្នាក់ បានបញ្ជាក់ទៀតថាសញ្ញាប្រកាសអាសន្នបានបន្លឺឡើង ព្រមានគ្រាប់រ៉ុក្កែតមួយគ្រាប់ដែលគេបាញ់តម្រង់មកក្នុងទឹកដីអ៉ីស្រាអែល ជាប់ព្រំដែននៃតំបន់ហ្កាហ្សា។ អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ពី អ្នកស្លាប់ ឬរងរបួស ឬក៏គោលដៅដែលត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់យន្ដហោះចម្បាំងអ៉ីស្រាអែលនោះទេ។

សញ្ញាប្រកាសអាសន្នបានបន្លឺឡើង តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីប៉ូលិសអ៉ីស្រាអែលចាប់ខ្លួនមនុស្ស២នាក់ ដែលខ្លួនចោទថា ជាសមាជិកសកម្មប្រយុទ្ធ Islamic Jihad ក្នុងតំបន់ហ្កាហ្សា៕

ប្រភព៖​​​​​​ Reuters

មតិយោបល់