បរទេស៖ ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅក្នុងការប្រកួតពានរង្វាន់ Champion Leagues កាលពីយប់មិញនេះបានធ្វើបាបក្រុមអេស្បាញ Barcelona សាជាថ្មីទៀតហើយក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០នៅក្នុងទឹកដីប្រទេសអេស្បាញតែម្តង។
ក្រុមអ្នកគាំទ្របាននាំគ្នាអន់ចិត្តនិងខឹងសំបារយ៉ាងខ្លាំងសម្រាប់ការបរាជ័យលើកនេះនៅក្នុងទឹកដី Camp Nou ខ្លួនឯងផងពិសេសនោះគឺថាការប្រកួតកន្លងមកនាពេលចុងក្រោយ Bayern Munich គឺបានលត់ Barcelona ដូចគ្នានេះដែរក្នុងលទ្ធផលដល់ទៅ៨ទល់នឹង២ផងដែរ។
មានអ្នកគាំទ្រម្នាក់ក្នុងចំណោមនោះបានថែមទាំងធ្វើការលើកបដាដែលនិយាយថា៖ Koeman ត្រូវចាកចេញពីក្លឹបផង។ប៉ុន្តែអ្វីដែលជារឿងសំខាន់នៅពេលនេះនោះគឺថាវាគ្រាន់តែជាការប្រកួតបើកឆាកដំបូងរបស់ Barcelona នៅក្នុងវគ្គចែកពូល Champion Leagues ប៉ុណ្ណោះ៕
មតិយោបល់