ព័ត៌មានជាតិ

ចង់បានលុយ៣ម៉ឺនរៀល អស់ម៉ូតូមួយគ្រឿង

ភ្នំពេញៈ បុរសម្នាក់បានអង្គុយសោកសៅ ស្ដាយម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីមសេ ១២៥ ដែលគ្រួសារទិញឲ្យទុកគ្រាន់ជិះ និងរត់ឌុបចញ្វឹមជីវិតសព្វថ្ងៃ តែត្រូវលោកបងចោរប្លន់យកទៅគ្មានអាសូរបន្តិចណាសោះ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទី ពាក់កណ្ដាលយប់ឈានចូលថ្ងៃ១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចលូទឹកស្អុយ ជិតផ្សារទួលសង្កែ សង្តាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ សៀម រូម អាយុ២៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូ ឌុប ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ។

បុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូរកម៉ូយ ស្រាប់តែពេលគាត់ជិះជិតទៅដល់ម្ដុំផ្សារចាស់ ក៏មានក្រុមចោរ៣នាក់ បានហៅរូបគាត់ជិះម៉ូតូទាំង៤ ទៅម្ដុំទួលសង្កែ ដោយឲ្យតម្លៃ ៣០០០០រៀល រួចគាត់ក៏យល់ព្រម ខណៈជិតទៅដល់ចំណុចកើតហេតុខាងលើ ក៏ក្រុមចោរនោះថា ជិះចូលតិចទៀតបងដល់ឥលូវហើយ ហើយទៅដល់កន្លែងស្ងាត់ ពួកគេបានធ្វើសកម្មភាពយកកាំបិត ភ្ជង់ប្លន់យកលុយ ទូរស័ព្ទ និងប្លន់ម៉ូតូបានសម្រេច ដោយសុវត្តិភាព។

ក្រោយកើតហេតុជនរងគ្រោះបានត្រឹមទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ នគរបាលទួលសង្កែទាំងទឹកមុខអស់សង្ឃឹម ដើម្បីឲ្យប៉ូលិសស្វែងរកក្រុមចោរប្លន់ខាងលើ៕

photo_2016-08-18_08-11-15photo_2016-08-18_08-11-18photo_2016-08-18_08-11-22

មតិយោបល់