ព័ត៌មានជាតិ

ផ្លែប៊័រ ផ្តល់អត្ថប្រយោជន៍ ច្រើនយ៉ាង

ផ្លែ​ប៊័រ នៅ​កម្ពុជា​យើង​មាន​ដាំ​នៅក្នុង​ខេត្តមណ្ឌលគិរី និង​រតនគិរី ហើយ​ជាទូទៅ​សាច់ និង​គ្រាប់​របស់​វា​មានគុណ​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព​រាងកាយ និង​សម្រស់។ មិន​ថា​ចំពោះ​បុរស ឬ​នារី​ឡើយ គ្រាន់តែ​អ្នកទទួល​ទាន​ផ្លែ​ប៊័រ ក្នុង​មួយថ្ងៃ តែមួយ​ផ្លែ នោះ​អ្នក​អាច​ចៀស​ផុតពី​ជំងឺ 5 ប្រភេទ​ដោយ​មិនដឹង​ខ្លួន ព្រោះថា នៅក្នុង​ផ្លែ​ប៊័រ​មាននូវ​សារធាតុ​វីតាមីន និង​ធាតុដែក​ជាង20ប្រភេទ​ដូចជា វីតាមីន K វីតាមីន C អាស៊ីត Pantothenic ប៉ូ​តា​ស្យូ​ម វិ​តា​មីន B6 វីតាមីន E ជាដើម។

 

1.កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង

Avocados ឬ​ខ្មែ​យើង​ហៅថា ផ្លែ​ប៊័រ ត្រូវបាន​អ្នកស្រាវជ្រាវ​អះអាងថា មាន​ផល​វិជ្ជមាន​ចំពោះ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​របស់​យើង។ វា​មាន​ផ្ទុក​នូវ​សារធាតុ​ជាច្រើន​ដូចជា សារធាតុចិញ្ចឹម ប៉ូ​តា​ស្យូ​ម និង​លូ​ទីន ព្រមទាំង​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា Carotenoids និង​Phenols ជាដើម។

2.ជួយ​គ្រប់គ្រង​ទម្ងន់

 

ការទទួល​ទាន​ផ្លែ​ប៊័រ ពិតជា​ជួយ​អ្នក​ឱ្យ​ស្រក​ទម្ងន់​បាន គ្រាន់តែ​ទទួលទាន​ផ្លែ​ប៊័រ​ពាក់កណ្តាល​ផ្លែ បន្ទាប់ពី​អាហារ​ថ្ងៃត្រង់ អ្នក​ដែល​លើស​ទម្ងន់ ឬ​ធាត់​ជ្រុល​នឹង​ទទួល​បានការ​ស្រក​គីឡូ​ជាទី​គាប់ចិត្ត​មិន​ខាន មិនតែប៉ុណ្ណោះ​វា​ថែមទាំង​ជួយ​គ្រប់គ្រង​ការ​ឃ្លាន​អាហារ​ខុសពេល​បាន​ផងដែរ។

3.ការពារ​ជំងឺ​ទឹកនោមផ្អែម

 

ផ្លែ​ប៊័រ ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម ហើយ​វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​បាន​ផងដែរ។ នេះ​គឺជា​គុណសម្បត្តិ​មួយ​ក្នុងចំណោម​គុណសម្បត្តិ​ល្អ​ចំពោះ​សុខភាព​របស់​អ្នក ដែល​អ្នក​ត្រូវ​ទទួលទាន​ផ្លែ​ប៊័រ​ជា​រៀងរាល់ថ្ងៃ។

4.ប្រឆាំង​ការ​រលាក

វា​ជួយ​ក្នុងការ​ការពារ និង​ប្រឆាំងនឹង​ការ​រលាក​គ្រប់​ប្រភេទ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​អាស៊ីត Oleic ដែលជា​ខ្លាញ់​ម្យ៉ាង​ហៅថា Monounsaturated ដែលមាន​លក្ខណៈសម្បត្តិ​ល្អ​ក្នុងការ​ផ្សះ​មុខរបួស និង​ព្យាបាល​អាការ​រលាក។

5.ការពារ​ភ្នែក

ផ្លែ​ប៊័រ​មាន​ផ្ទុក​សារជាតិ​ចិញ្ចឹម Lutein និង Zeaxanthin ដែល​អាចជួយ​ប្រឆាំងនឹង​ជំងឺមហារីក​ភ្នែក មធ្យោបាយ​តែមួយគត់​ដើម្បី​ទទួលបាន​សារធាតុចិញ្ចឹម​ទាំង2នេះ​នៅក្នុង​រាងកាយ​របស់​យើង​និង​ការពារ​សុខភាព​ភ្នែក​របស់​យើង គឺ​ត្រូវ​ទទួលទាន​ផ្លែ​ប៊័រ​ឱ្យបាន​ច្រើន៕

មតិយោបល់