-

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីលាក់ទុកអាវុធ និងឧបករណ៍នេសាទខុសច្បាប់

ពោធិ៍សាត់: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យ០៤នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ឃាត់ខ្លួនជាបន្តបន្ទាប់ នៅចំណុចបឹងក្រចាប់ ស្ថិតក្នុងភូមិថ្មី ឃុំតាលោ ស្រុកតាលោសែនជ័យ កាលពីវេលាម៉ោង២២នឹង ១៩នាទី ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១។

លោកវរសេនីយ៍ទោ អ៊ុល ហៃ អធិការនៃ អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឲ្យដឹងថា ដោយអនុវត្តតាមការចង្អុលការរបស់ លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកបានដឹកនាំកម្លាំងនៃអធិការដ្ឋានចំនួន០៥នាក់សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលោចំនួន០២នាក់ ចុះល្បាតការពារសន្តិសុខសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រសំខាន់ៗ ក្នុងស្រុកតាលោសែនជ័យ ។

លុះដល់ម៉ោង២៣និង១៥ នាទីកម្លាំងបានល្បាតដល់ចំណុចខាងលើ ឃាត់បានម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់

ទី១ឈ្មោះ យឿង ហេង ភេទប្រុសអាយុ ២៨ ឆ្នាំ រស់នៅភូមិតាំងគោក ឃុំតាលោ ជាអ្នកបើកបរ ទី២ឈ្មោះ ស៊ន មករា ភេទប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិសំសាន្ត ឃុំតាលោ ជាអ្នករួមដំណើរ សមត្ថកិច្ចធ្វើការឆែកឆេរដកហូតវត្ថុតាងរួមមាន

ក្បាលអាំងម៉ូទ័រឆក់ត្រី០១ គ្រឿងអាគុយ ៤០អំពែ ០១គ្រឿង

ទ្រុងដាក់ត្រី ០១ ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយកំផ្លេ ។

បន្ទាប់មកសមត្ថកិច្ច បានធ្វើការឃាត់ត្រួតពិនិត្យសួរនាំម៉ូតូចំនួន០២ គ្រឿងទៀត ព្រមទាំងមនុស្សចំនួន ០២នាក់ ទី១ឈ្មោះ ញឹម រេញភេទប្រុសអាយុ ២២ ឆ្នាំ រស់នៅភូមិ ថ្មី ឃុំតាលោ ទី២ ឈ្មោះ មុត រ៉ាវីដ ភេទប្រុសអាយុ ១៩ ឆ្នាំ រស់នៅភូមិថ្មី ឃុំតាលោ ដោយបានធ្វើការត្រួតពិនិត្យឃើញ ដាវសាំម៉ូរ៉ៃ ០១ដើម និងឧបករណ៍ សម្រាប់ជក់គ្រឿងញៀន មួយកំផ្លេ។ លោកអធិការបានបន្តថា បច្ចុប្បន្នជនសង្ស័យ ទាំង០៤នាក់ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចយើង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដើម្បីធ្វើការអប់រំកិច្ចសន្យាឱ្យបញ្ឈប់ការប្រើប្រាស់នូវសារធាតុញៀននិងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បន្តទៀត ៕

មតិយោបល់