ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងបណ្តាលឲ្យហូរជន់លិច នៅលើកំណាត់ផ្លូវជាតិលេខ៥

កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ ធ្វើការសម្រួលចរាចរណ៍ ដែលទឹកហូរលិចដោយជំនន់ទឹកភ្លៀង នៅលើកំណាត់ផ្លូវជាតិលេខ០៥ ត្រង់ចំណុចស្ពានគ្រាំងពន្លែ ចន្លោះគីឡូម៉ែត្រលេខ ៤០-៤១ ស្ថិតក្នុង ភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕

មតិយោបល់