ព័ត៌មានជាតិ

ចិន​-​រុស្ស៊ី រួមគ្នា ស្ថាបនា​បំពង់ នាំ​ឧស្ម័ន ទាញ​យក​ពី​ធម្មជាតិ​​​​

​ប្រទេស​រុស្ស៊ី និង​ចិន បាន​ឯកភាពគ្នា ដោយ​ស្ថាបនា​បំពង់​នាំ​ឧស្ម័ន ទាញ​យក​ពី​ធម្មជាតិ ចេញពី​តំបន់​ស៊ី​ប៊ឺ​រី ភាគ​ខាងកើត នៃ​ប្រទេស​រុស្ស៊ី ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​ការងារ នៅ​ចុង​សប្តាហ៍​នេះ ក្រោម​ការចុះ​កិច្ចព្រមព្រៀង​នឹង​គ្នា រវាង​ប្រទេស​ទាំង​ពីរ ។ គេ​បាន​ដឹងថា លោក Zhang Gaoli ឧបនាយក​រដ្ឋមន្ត្រី​ចិន បាន​ធ្វើដំណើរ​ទៅកាន់​ម៉ូស្គូ ទៅ​កាន់​ក្រុង​យ៉ា គូ​ដស៍ ដើម្បី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​គ្នា ស្តី​ពី​ការស្ថាបនា​បំពង់​នាំ​ឧស្ម័ន ពី​តំបន់​ភាគ​ខាងកើត ទៅកាន់​ប្រទេស​ចិន ។

​ចំពោះ​វត្តមានរ​ប់ស​លោក Zhang មកកាន់​រុស្ស៊ី​នោះ ត្រូវបាន​គេ​ដឹងថា នេះ​ជា​សញ្ញា​មួយ បញ្ជាក់​អំពី កិច្ចការ​ទំនាក់ទំនង​ល្អ រវាង​ប្រទេស​ទាំង​ពីរ ហើយ​ស្ថិតក្នុង​កម្រិត​មួយ​ជ្រាលជ្រៅ​ទៀតផង ។ ចំពោះ​ការស្ថាបនា​បំពង់​នាំ​ឧស្ម័ន​នឹង​ចាប់ផ្តើម​ជា​បណ្តើរៗ​នៅ​ថ្ងៃ​ចន្ទ​នេះ ចេញពី​តំបន់ ស្ថិត​នៅ​ភាគ​ខាង កើត​ប្រទេស​រុស្ស៊ី ដោយ​ទាញ​យក​ឧស្ម័ន​ពី​ធម្មជាតិ ហើយ​តំបន់​ប្រតិបត្តិការ នៃ​ការទាញយក​ឧស្ម័ន​នោះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា "​ថាមពល​ស៊ី​ប៊ឺ​រី " ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា មុនពេល​ចាប់ផ្តើម​ចុះ​កិច្ចព្រមព្រៀង​គ្នា រវាង​ភាគី​នៃ​ប្រទេស​ចិន និង​រុស្ស៊ី លើ គម្រោងការ នៃ​ការ​ត​បំពង់​ឧស្ម័ន​នោះ ត្រូវបាន​គេ​ដឹងថា ការស្ថាបនា​នេះ​បាន​កើតឡើង បន្ទាប់ពី​មាន ជំនួប​ថ្នាក់ដឹកនាំ​កំពូល របស់​ប្រទេស​ចិន គឺ​លោក ស៊ី ជី​ភីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត ចិន និង​លោក ប្លា​ឌី​មៀ ពី​ទីន ប្រធានាធិបតី នៃ​ប្រទេស​រុស្ស៊ី​

​បាន​ជួប​ពិភាក្សា​គ្នា​នៅក្នុង​កិច្ចប្រជុំ​មួយ កាលពី​ខែ​ឧសភា នៅ​ក្រុង​សៀង​ហៃ ប្រទេស​ចិន ហើយ​បាន​ឯកភាពគ្នា លើ​ផែនការ​នេះ​ឡើង និង​បន្ត រឹតចំណង​មេត្រី​ភាពល្អូកល្អឺន​នឹង​គ្នា ថែម​មួយ​កម្រិត​ទៀត ៕​
2014-09-03_140634

មតិយោបល់