ព័ត៌មានជាតិ

ម្ចាស់ដុតធូបទៀនអាសនៈជាប្រចាំ បណ្ដាលឲ្យភ្លើងឆេះផ្ទះខូចខាត នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យៈ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧និង៥០នាទីយប់ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួនមួយខ្នងផ្ទះទំហំ ៥.៧០x៧ មែត្រ ធ្វើពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់ស័ង្កសី ម្ចាស់ឈ្មោះ វី សាវ៉ៃ ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិត្រពាំងថ្មខាងជើង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

កម្លាំងអធិការដ្ឋាននិងកម្លាំងប៉ុស្តិ៍ប៉ោយចារសរុប ១៥នាក់ និងរថយន្តពន្លត់អគ្គិភ័យ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី តក់ សួគ៍ អធិការរង ចុះដល់កន្លែងកើតហេតុ ប្រើប្រាស់ទឹកអស់ចំនួន០២រថយន្តទើបភ្លើងរលត់១០០% ។

មូលហេតុ៖ បណ្តាលមកពីម្ចាស់ផ្ទះកាន់គ្រូនៅក្នុងផ្ទះមានការរៀបចំអាសនៈ(គ្រូ) បានដុតធូបទៀនជាប្រចាំ ហើយនៅពេលដែលភ្លើងឆេះពុំមានម្ចាស់នៅនឹងផ្ទះទេ ។

  • ការខូចខាត:
  • ខូចខាតផ្ទះផ្នែកខាងលើប្រហែល២០%
  • ទ្រព្យសម្បត្តិសំលៀកបំពាក់ និងរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួន៕

មតិយោបល់