ព័ត៌មានជាតិ

ករណីរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ មានករណីគាំងបេះដូង០១លើក ករណីរន្ទះបាញ់០១លើក និងករណីខ្យល់កន្ត្រាក់០១លើក ។
១.ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោង ៤និង០០នាទី ស្ថិតនៅភូមិបារាយណ៍តូច ឃុំបារាយណ៍ ស្រុកបារាយណ៍ មានករណីមនុស្សគាំងបេះដូង០១លើក បណ្តាលឲ្យ ស្លាប់មនុស្សម្នាក់។
-ជនរងគ្រោះឈ្មោះ ឡាយ ចាន់ធី ភេទស្រី អាយុ ៥០ឆ្នាំ។
២.ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ២និង៣០នាទី ស្ថិតនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ មានករណីរន្ទះបាញ់០១លើក បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ។
-ជនរងគ្រោះឈ្មោះ ឈិត តាំង ភេទប្រុស អាយុ ៥១ឆ្នាំ ។
៣.ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៣៣នាទីព្រឹក ស្ថិតនៅភូមិអូរសំបួរ ស្រុកកំពង់ស្វាយ មានករណីខ្យល់កន្រ្តាក់០១លើក បណ្តាលឲ្យរលំដើមដូងសង្កត់ផ្ទះប្រជាពលរដ្ឋ០១ខ្នង ។
-ម្ចាស់ផ្ទះឈ្មោះ ម៉ៅ សម្បត្តិ ភេទប្រុស អាយុ ៣៧ឆ្នាំ ។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់