ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទជិះម៉ូតូដុតផាវបោះលើផ្លូវ

កំពង់ឆ្នាំងៈ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពីបទ ជិះម៉ូតូដុតផាវបោះលើផ្លូវ បង្កអោយឭសម្លេងភ្ញាក់ផ្អើល និង ភ័យខ្លាច តាមដងផ្លូវសាធារណៈ ចាប់ពីចំណុចផ្លូវឃុំជ្រៃបាក់ ស្រុករលាប្អៀរ។

ជនសង្ស័យចំនួន ៤នាក់៖
១.ថា ប៊ុនថន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅ ភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។
២. ម៉ក់ តេងឧត្ដម ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
៣.ភី សៃហៀង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ។
៤.ម៉ន ប៊ុនថេន ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង។

ដកហូតវត្ថុតាង ៖ ផាវប្រភេទគ្រាប់បែក(រូបបាល់) ចំនួន៣៦គ្រាប់ ម៉ូតូចំនួន០២គ្រឿង ដែកកេះចំនួន០២ កាបូបដាក់ផាវចំនួន០១ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង កំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីបន្តនីតិវិធី៕

មតិយោបល់