មនុស្ស៥នាក់លង់ទឹកសមុទ្រ រកឃើញពីរនាក់និងស្លាប់ម្នាក់ នៅបាត់ខ្លួន៣នាក់ទៀតកំពុងស្វែងរក
ព្រះសីហនុ: យោងតាមផេក មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង០៥នាទី ចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សលង់ទឹក សមុទ្រមួយបានកើតឡើង ។
ជនរងគ្រោះមានចំនួន០៥នាក់ ។
ករណីខាងលើនេះ រកឃើញពីរនាក់ ស្លាប់ម្នាក់ និងសង្រ្គោះបានម្នាក់ (បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត) ។
បច្ចុប្បន្ន កំពុងស្វែងរកជនរងគ្រោះចំនួន០៣នាក់ទៀត ដែលបានកំពុងបាត់ខ្លួន ៕





មតិយោបល់