តាមការបូកសរុបរបាយការណ៍ដែលទទួលបានពីមន្ទីរ ទេស ចរណ៍រាជធានី ខេត្តបានឱ្យដឹងថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ត្រូវនឹងថ្ងៃទី០៥-០៧ ខែតុលា ឆ្នាំ២០២១ មានភ្ញៀវទេស ចរចេញដើរទស្សនាកម្សាន្តសរុប ៦៦៤ ៦៩៧ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ សម្រាប់ថ្ងៃឈប់សម្រាកទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់ គោល ដៅទេសចរណ៍ទាំង២៥រាជធានី ខេត្ត បានបើកដំណើរការទទួលភ្ញៀវទេសចរ រាប់ទាំង ខេត្តកំពង់ឆ្នាំងដែលកន្លងមកបានផ្អាកដំណើរការរមណីយដ្ឋានាថ្ងៃឈប់សម្រាកទី១ និងទី២ ផងដែរ។ ទន្ទឹមនេះ ចរន្តភ្ញៀវនៅបន្តដើរកម្សាន្តរហូតដល់ចុងសប្តាហ៍ ខណៈដែលការធ្វើ ដំណើរចូលរាជធានីភ្នំពេញនៅមិនទាន់មានភាពកកកុញនៅឡើយ។ បន្ទប់ស្នាក់នៅ នៅ តាម គោលដៅទេសចរណ៍សំខាន់ៗ ត្រូវបានភ្ញៀវកក់ពេញស្ទើរទាំងស្រុងនៅថ្ងៃទី១ និងទី២។ ប៉ុន្តែ សម្រាប់ថ្ងៃទី៣នេះ ការកក់មានការថមថយខ្លះដោយសារប្រជាជនមួយចំនួនបាន វិលត្រឡប់ ចូលរាជធានីភ្នំពេញវិញ។
ក្រសួងទេសចរណ៍បានឱ្យដឹងទៀតថា ភ្ញៀវទេសចរភាគច្រើន ជ្រើសរើសការ ដើរ កម្សាន្ត ជាក្រុមគ្រួសារ ហើយខ្លះទៀតដើរកម្សាន្តច្រើនគោលដៅជាលក្ខណៈរង្វង់ខ្សែ ទស្សន កិច្ច។ ជានិន្នាការថ្មីនោះ គឺភ្ញៀវទេសចរមួយចំនួនបានជ្រើសរើសកន្លែងស្នាក់នៅ ដែលមាន ចង្រ្កានបាយ ឬកន្លែងចម្អិនអាហារភ្ជាប់ជាមួយ ខណៈដែលភ្ញៀវខ្លះទៀតជ្រើសរើសការទទួល ទានអាហារជាលក្ខណៈសាច់អាំងគ្រួសាររៀបចំដោយខ្លួនឯង ហើយខ្លះទៀតក៏រៀប ចំម្ហូប អាហារ ឬចង្រ្កានអាំងសាច់ និងប្រដាប់ប្រដាធ្វើម្ហូបផ្ទាល់ខ្លួនដាក់ក្នុងរថយន្តក្នុង ពេលធ្វើ ដំណើរ កម្សាន្តផងដែរ ដើម្បីកាត់បន្ថយការជួបជុំក្រុមភ្ញៀវផ្សេង និងសន្សំសំចៃថវិកាបានខ្លះ។
ក្រសួងទេសចរណ៍បានអះអាងថា ចំពោះតម្លៃសេវា ពិសេសតម្លៃបន្ទប់ស្នាក់នៅ និងម្ហូប អាហារ ពុំមានការតំឡើង ថ្ងៃហួសហេតុទេ គឺស្ថិតក្នុងកម្រិតសមរម្យ ដោយពុំមានបាតុភាព គួរកត់សម្គាល់ណាមួយកើតឡើងទេ។ ប្រជាពលរដ្ឋភាគច្រើនបានចូលរួមអនុវត្តន៍វិធាន ការ ទប់ស្កាត់កូវីដ-១៩ ពិសេសការពាក់ម៉ាសស្ទើរគ្រប់ ១០០ភាគរយ។ ប៉ុន្តែការរក្សា គម្លាតនៅ តែជាកត្តាចម្បងដែលចាំបាច់ត្រូវមានការយកចិត្តទុកដាក់អប់រំណែនាំ និងក្រើនរម្លឹកបន្ថែម ទៀត ពិសេសនៅតាមគោលដៅទេសចរណ៍មួយចំនួនដែលមានការទាក់ទាញខ្លាំង។
ជាមួយគ្នានេះ នៅតាមគោលដៅទេសចរណ៍ទាំងអស់ ក្រុមការងារររដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ បានខិតខំប្រឹងប្រែងចុះពិនិត្យ អប់រំណែនាំការអនុវត្តវិធានការ “៣កុំ និង ៣ការពារ” វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP)។
វិស័យឯកជន រាប់ចាប់ពីប្រតិបត្តិទេសចរណ៍ធំៗ ដូចជាសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយ ដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋ អាជីវករលក់ដូរនៅមូលដ្ឋានផ្ទាល់ ពិសេស នៅគោលដៅទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានភាពរីករាយក្នុ ងការដែល សម្តេចតេជោនាយករដ្ឋមន្រ្តីបានអនុញ្ញាតឱ្យមានការដើរកម្សាន្តក្នុងពិធីបុណ្យភ្ជុំនេះ។ ទាំង នេះ បង្កើតជាក្តីសង្ឃឹមសម្រាប់ពួកគាត់ក្នុងការបន្តអាជីវកម្ម មុខរបរ និងត្រៀមខ្លួនក្នុង ការ ទទួល ស្វាគមន៍ភ្ញៀវបន្តទៀតនាឱកាសឈប់សម្រាកនានា។ ចំពោះគណៈបញ្ជាការ ឯកភាព រាជធានី-ខេត្ត ដែលមានសមាសភាពចម្រុះពីអង្គភាពជំនាញពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន បាន ខិតខំប្រឹងប្រែងក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ចរាចរណ៍ ការគ្រប់គ្រង លំហូរ ភ្ញៀវទេសចរដែលមានចំនួនច្រើន និងការអនុវត្តវិធានការទប់ស្កាត់កូវីដ-១៩ ក្រោម ស្ថាន ភាពភ្លៀងធ្លាក់ជោគជាំនៅតាមតំបន់មួយចំនួន។
សូមជម្រាបជូនថា គោលដៅទេសចរណ៍សំខាន់ៗសម្រាប់រយៈពេល៣ថ្ងៃនេះ រួមមាន៖ ខេត្តកំពត ១០២ ៥៩៣ នាក់ ខេត្តកែប ៩៦ ៤៧១ នាក់ ខេត្តព្រះសីហនុ ៨០ ៥១៩ នាក់ ខេត្ត ពោធិ៍សាត់ ៥០ ១០៩ នាក់ ខេត្តកំពង់ស្ពឺ ៣៩ ៦៤២ នាក់ ខេត្តបាត់ដំបង ៣៧ ៧២៤ នាក់ ខេត្ត កំពង់ចាម ៣៦ ១៤០ នាក់ ខេត្តសៀមរាប ៣៣ ២២២ នាក់។ ទន្ទឹមនេះដែរ ភ្ញៀវសរុប សម្រាប់ ថ្ងៃទី៣នេះ មានចំនួន ២៤៤ ២៥៦ នាក់ (ថយចុះប្រមាណ ១០.០១ភាគរយ ធៀប នឹង ថ្ងៃទី២ ប៉ុន្តែបើធៀបនឹងថ្ងៃទី១ គឺកើនឡើងប្រមាណ ៦៣.៩២ភាគរយ) ក្នុងនោះភ្ញៀវជាតិ ២៤២ ៨៨១ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១ ៣៧៥ នាក់៕
មតិយោបល់