ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជនម្នាក់ប្រើអំពើហិង្សា បណ្តាលឲ្យជនរងគ្រោះ០៣នាក់ របួសស្នាមនិងខូចខាតទ្រព្យសម្បត្តិ

បាត់ដំបងៈ កាលពីថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវត្រី ស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី នៅចំណុចក្រុមទី០២ ស្ថិតនៅក្នុងភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក ដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាលភ្នំព្រឹក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបារាំងធ្លាក់ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆន តេវីត ភេទប្រុស មានទីលំនៅភូមិទួលជ្រៃ ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ពាក់ព័ន្ធករណីហិង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស (ប្រើកាំបិតនិងពូថៅ) រួមជាមួយករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស (កាប់បំផ្លាញម៉ូតូ ) ។

មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១៤និង៣០នាទី នៅចំ ណុចលើក្រុមទី០៦ ស្ថិតនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង័្សយខាងលើ ប្រើប្រាស់កាំបិតនិងពូថៅ ប្រព្រឹត្តិទៅលើជនរងគ្រោះចំនួន០៣នាក់គឺ៖

១-ឈ្មោះ អឿន សឿ ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
២-ឈ្មោះ ហ៊ត់ តាំងហី ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិ ភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
៣-ឈ្មោះ វ៉ាន់ ភព ភេទប្រុស អាយុ ……ឆ្នាំ មានទីលំនៅភូមិ ភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
បណ្តាលឱ្យអ្នកទាំង០៣នាក់ទទួលរងរបួស និងខូចខាតម៉ូតូចំនួន 0២គ្រឿង ។

-ម៉ូតូ ម៉ាកសង់C125 ពណ៌ខ្មៅ សេរីឆ្នាំ ២០០៨ ។
-ម៉ូតូម៉ាក វេវ ពណ៌ ក្រហមលាយខ្មៅ សេរីឆ្នាំ ២០១៧ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក ហើយ ឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេតនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន និងដកហូតបាន៖
-កាំបិតផ្គាក់ ដងឈើ ចំនួន ០១ដើម និងដាវសាំម៉ូរ៉ៃ ចំនួន ០១ដើម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចនគរបាលស្រុក បានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់