កណ្តាលៈករណីគ្រោះថ្នាក់ចរាចរណ៍បង្ករឡេីងដោយរថយន្តបេីកបររេចង្កូតបុករ៉ឺម៉កនិងម្ចាស់តូបជួសជុលប៉ះអ៊ុតកង់ម៉ូតូបណ្តាលអោយស្លាប់០១នាក់នៅកន្លែងកេីតហេតុ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤៥នាទី ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ទីតាំងនៅផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៣៦-៣៧ស្ថិតក្នុងភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា តំបូងមានរថយន្តមួយគ្រឿងម៉ាកLEXUSRX300ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង2C-1008បេីកបរក្នុងទិសពីលិចទៅកេីត(កំពង់ឆ្នាំង-ភ្នំពេញ)ដោយឈ្មោះអ៊ូជ កាញ់ ភេទប្រុសអាយុ៤១ឆ្នាំ មានទីលំនៅភូមិតាភេម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ(ឃាត់ខ្លួន)។
លុះពេលបេីកបរមកដល់ចំណុចកេីតហេតុខាងលេីបានរេចង្កូតទៅខាងស្តាំដៃបុកពីក្រោយរ៉ឺម៉កដែលកំពង់ចតរិតច្រវ៉ាក់ម៉ូតូនិងបូមខ្យល់កង់រ៉ឺម៉កធ្វេីអោយរ៉ឺម៉កបុកផ្ទុបជាមួយអ្នកកំពង់រិតច្រវ៉ាក់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុតែម្តង។
សពមានឈ្មោះស៊ុន សុជាតិ ភេទប្រុស អាយុ៣១ឆ្នាំ អាស័យដ្ឋានបច្ចុប្បន្នភូមិអំពិលផ្អែម ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។
ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកHONDADREAMធុនC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1N-9863ចតនៅលេីចិញ្ចេីមផ្លូវទិសដៅពីលិចទៅកេីតជាកម្មសិទ្ធិរបស់ឈ្មោះសៀន ហ៊ឺន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិគ ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។(087848742)។
ក្រោយពេលកេីតហេតុកម្លាំងផ្នែកជំនាញបានចុះដល់ទីតាំងធ្វេីការសម្រួលចរាចរណ៍គូសដៅកន្លែងកេីតហេតុរួចនាំយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលដេីម្បីបន្តនីតិវិធី៕
មតិយោបល់