ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ត្រូវនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួន

ព្រះសីហនុ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយមានការដឹកនាំបញ្ជារពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបានបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចក្រុម០១ភូមិ០៦ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០២និង២០នាទី សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យមានឈ្មោះ WANG XI ភេទប្រុស អាយុ៣១ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដទីលំនៅបច្ចុប្បន្នក្រុមទី០១ភូមិ០៦ សង្កាត់០៤ ក្រុង-ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន០១កញ្ចប់,-ម៉ាស៊ីនកិនកញ្ឆាមួយ,-កន្ទុយបារីសម្រាប់ដាក់កញ្ឆារមួយចំនួន,-ទូរស័ព្ទដៃ០១គ្រឿងនិងរថយន្តចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធី៕

 

មតិយោបល់