ព័ត៌មានជាតិ

ករណីឃាតកម្មជនដៃដល់យកលំពែងចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់ ខណៈកំពុងដេកលង់លក់

ក្រចេះ: កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណីឃាតកម្មជនដៃដល់យកលំពែងចាក់សម្លាប់ជនរងគ្រោះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ខណ:កំពុងដេកលង់លក់ ហេតុការណ៍នេះ កើតឡើងត្រង់ចំណុចភូមិព្រៃគោ ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ គឹម ញឹម អាយុ ៥៣ឆ្នាំ ។
ជនដៃដល់ឈ្មោះ ខាំ យ៉ាត អាយុ ៥២ឆ្នាំ ។
អ្នកទាំងពីររស់នៅក្នុងភូមិឃុំខាងលើជាមួយគ្នា។

មូលហេតុ៖ នគរបាលកំណត់ថា បណ្ដាលមកពីរឿងគំនុំ។

ក្រោយកើតហេតុសមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ ចាត់ការតាមនីតិវិធី ចំពោះសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់