ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបុកម៉ូតូ បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់ បន្សល់ទុកកញ្ចក់១ចំហៀងរួចបើកគេចបាត់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលរថយន្តមិនចាំម៉ាកបានបុកម៉ូតូ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ទី១៥ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងគេឃើញយុវជន២នាក់ជិះម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1IG-6281 ធ្វើដំណើរពីកើតទៅលិច បានមកដល់ចំណុចកើតហេតុ មានរថយន្តមិនចាំម៉ាក ធ្វើដំណើរពីត្បូង ទៅជើង បានបុកជាមួយម៉ូតូពេញទំហឹង បណ្តាកឲ្យរងរបួសធ្ងន់ស្រាល បញ្ជូនទៅសង្រ្គោះភ្លាមៗ ចំណែករថយន្តបង្ក បានបើកគេចខ្លួន ដោយសុវត្ថិភាព បន្សល់ទុកកញ្ចក់មួយចំហៀង នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុ និងបានទាក់ទងទៅសាច់ញាតិ ចុះមកយកសម្ភារ: ទៅជួសជុលខ្លួនឯង ៕

មតិយោបល់