(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា ដើម្បីទទួលការព្យាបាល កាលពីថ្ងៃអង្គារដើមសប្ដាហ៍កន្លងទៅនេះ ជាមួយការសង្ស័យថាលោកមានមេរោគនៅក្នុងឈាម។
បើតាមសារព័ត៌មាន CNN ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន លោក គី្លនតុន មានអាយុ៧៥ឆ្នាំ បានទទួលការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ តែមិនមានដល់ថ្នាក់ត្រូវពាក់ឧបករណ៍ជំនួយការដកដង្ហើមអ្វីឡើយ។
ស្ថានភាពសុខភាពរបស់អតីតប្រធានាធិបតីអាមេរិករូបនេះក៏មិនមានជាប់ពាក់ព័ន្ធនឹងបញ្ហាបេះដូង ឬក៏ COVID-19 នោះទេ។ ប៉ុន្តែស្ថានភាពសុខភាពជាក់លាក់របស់លោក គ្លីនតុន មិនទាន់មានការបញ្ជាក់លម្អិតទេ៕
មតិយោបល់