ព័ត៌មានជាតិ

ឡានដឹកដែកធុនធំបុក Pass App រុញទៅផ្ទប់នឹងរថយន្តតាកូម៉ា បណ្តាលឲ្យម្ចាស់រងរបួស

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យ PassApp រួញតែសំណាងអ្នកបើកបរ រងរបួសស្រាល បន្ទាប់ពីរថយន្តដឹកដែកបុករុញផ្ទប់ និងរថយន្តតាកូមា ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតនៅបណ្តោយផ្លូវ២០០៤ ក្បែរស្តុបស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុភាគីទាំងបី ដែលធ្វើដំណើរស្របទិសគ្នា ក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តតាកូមា នៅផ្នែកខាងមុខគេកំពុងឈប់រង់ចាំស្តុប បន្ទាប់មកក៏ passapp រងគ្រោះពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 1HJ-1426 កំពុងបន្ថយល្បឿនឈប់ខាងក្រោយ និងរថយន្តតាកូមាស្របពេលនោះ ក៏មានរថយន្តដឹកដែកធំៗ ពាក់ស្លាកលេខ ភ្នំពេញ 3E-5052 មកពីក្រោយសង្ស័យហ្វ្រាំងមិនជាប់ ទើបបណ្ដាលឲ្យបុករុញ passapp ផ្ទប់និងរងយន្តតាកូមា បណ្ដាលរងការខូចខាត និងអ្នកបើកបររងរបួសស្រាល ។

ក្រោយពេលកើតហេតុ ដោយរថយន្តតាកូមា រងការខូចខាតតិចតួច ក៏មិនចង់វែងឆ្ងាយក៏សុំបើកបរចេញទៅបាត់តែម្ដង បន្សល់ទុកតែភាគីខាង passapp និងរថយន្តធុនធំបើកធ្វើការដោះស្រាយគ្នា ៕

មតិយោបល់