ព័ត៌មានជាតិ

ឡាវ បន្តអនុវត្តវិធានការបិទខ្ទប់ ១៥ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ករណីឆ្លងកូវីដ-១៩

(វៀងច័ន្ទ)៖ រដ្ឋាភិបាលនៃប្រទេសឡាវ បានសម្រេចចិត្តអូសបន្លាយការអនុវត្តវិធានការបិទខ្ទប់ប្រឆាំង COVID-19 រយៈពេល១៥ថ្ងៃបន្ថែមទៀត ខណៈករណីឆ្លងនៅតែ បន្តកើនឡើង។

បើតាមសុខាភិបាលឡាវ ការបន្តអនុវត្តវិធានការបិទខ្ទប់គឺជាពិតជាមានសារៈសំខាន់បំផុត ដោយសារតែ COVID-19 នៅតែបន្តឆ្លងរាលដាលនៅទូទាំងប្រទេស និងបន្ទាប់ពីបានរកឃើញករណីឆ្លងក្នុងសហគមន៍រាប់រយករណីកាលពីប៉ុន្មានថ្ងៃមុននេះ។

នៅថ្ងៃអាទិត្យនេះដែរ ក្រសួងសុខាភិបាលឡាវបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ក្នុងសហគមន៍ ៦៧៩ករណី និងនាំចូល៦ករណី។ បូកបញ្ចូលតួលេខថ្មីទាំងនេះ ធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៤០,២៧១នាក់ ក្នុងនោះស្លាប់ ៦៥នាក់៕

ប្រភព៖ Straits Times

មតិយោបល់