នៅទីម័រខាងកើតគណកម្មការរៀបចំការបោះឆ្នោត បានចេញនូវសេចក្តីប្រកាសជាផ្លូវការ កាលពីថ្ងៃពុធ នូវលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងប្រទេសមួយនេះ។

ចំពោះលទ្ធផលឆ្នោតបានបង្ហាញថា មេដឹកនាំរបស់ពួកឧទ្ទាម ចូសេ ម៉ារៀ បានទទួលសម្លេងគាំទ្រចំនួន ៦១ ភាគរយ ដែលជាសម្លេងគាំទ្រច្រើនបំផុតលើសពីបេក្ខជនដ៏ទៃទៀត ដែលចូលរួមបោះឆ្នោតដូចគ្នាផងដែរ។
គួររំលឹកផងដែរថា មេដឹកនាំរបស់ពួកឧទ្ទាម ដែលបានទទួលជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនេះ បានតស៊ូវាយប្រហារផ្តាច់ខ្លួន ចេញពីប្រទេសឥណ្ឌូនេស៊ី ក្នុងកឡុងឆ្នាំ១៩៧៥កន្លងទៅ។
អតីតមេដឹកនាំរបស់ពួកឧទ្ទាម ចូសេ ម៉ារៀ បានអោយដឹងថា លោកនឹងកែប្រែប្រទេសទីម័រខាងកើត អោយទៅជាប្រទេសជឿនលឿនខាងសេដ្ឋកិច្ច នឹងនយោបាយ ដូចជាប្រទេសនានានៅលើពិភពលោកផងដែរ៕
ប្រែសម្រួលដោយ៖ បុរសដំណឹង
មតិយោបល់