កោះកុងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងប្រុស៣នាក់បានរងរបួសធ្ងន់ ខណៈពួកគេទៅឃ្វាលក្របីប្រទះឃើញគ្រាប់ប្រភេទ៦០មីល្លីម៉ែត្រ (យុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម) យកមកគប់លេងបណ្តាលឲ្យផ្ទុះ ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅចំណុចព្រៃធំ ភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកស្រែអំបិល ។
ជនសង្ស័យមានឈ្មោះ ឡូ លុយ អាយុ១២ឆ្នាំ, ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ និងឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់) ។
ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាល នៅមណ្ឌលសុខភាព អណ្ដូងទឹក ដោយឃើញរងបួសជើងធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិស ៕
មតិយោបល់